ក្រោមមត្តេយ្យ-មត្ដេយ្យសិក្សា

ទំព័រដើម / ក្រោមមត្តេយ្យ-មត្ដេយ្យសិក្សា

កុមារមានការអភិវឌ្ឍយ៉ាងឆាប់រហ័សទៅលើកាយសម្បទា សតិបញ្ញា ស្មារតីការគិត សីលធម៌ និងភាសាទៅតាមបរិយាកាស និងទំនោរនៃ នៃមជ្ឈដ្ឋានសង្គម។ សាលារៀន អន្តរទ្វីប អាមេរិកាំង មានជំនាញយ៉ាងពិសេសក្នុងការបណ្តុះបណ្តាលកុមារតូចៗ ឱ្យស្របនឹងការលូតលាស់យ៉ាងរហ័សរបស់ពួកគាត់ ជាមួយនឹងលក្ខណៈពិសេសយ៉ាងសម្បូរបែបដូចខាងក្រោម៖

  • កម្មវិធីសិក្សាតាមបែបខ្មែរ-អាមេរិកាំង ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
  • ទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា។
  • វិធីបង្រៀនយ៉ាងសម្បូរបែប ដើម្បីជំរុញដល់ការលូតលាស់ផ្នែកសតិបញ្ញា ស្មារតី ការគិត សីលធម៌ ភាសា និងកាយសម្បទា។
  • សកម្មភាពនៃការលេង ការស្តាប់ ការនិយាយ ការអាន ការសង្កេត ទំនាក់ទំនង ការតស៊ូ និងការត្រាប់តាម ដែលមានភាពស្និទ្ធស្នាល កក់ក្តៅ បរិយាកាសរីករាយ និងផាសុកភាព។
  • ប្អូនៗលូតលាស់ដោយមានទាំងសីលធម៌ ចំណេះទូទៅភាសាខ្មែរ និង​ភាសាអង់គ្លេស។

សិក្សាលើមុខវិជ្ជា៖

បុរេសំណេរ ចម្រៀង គំនូរ បំណិនជីវិត រឿងនិទាន បុរេគណិត ល្បែងបុរេគណិត កសាង អប់រំកាយ
ភាសាអង់គ្លេស សោតទស្សន៍ របាំ ទស្សនាសង្កេត ល្បែងបុរេសំណេរ អនាម័យខ្លួនប្រាណ
អនាម័យមាត់ធ្មេញ កីឡា និងល្បែងសិក្សាកម្សាន្តសប្បាយ…។

លោក ពូន វាសនា

ចាងហ្វាងរងក្រោមមត្តេយ្យ មត្តេយ្យសិក្សា

អានបន្ត →