ទំព័រដើម / បំណិនជីវិតថ្នាក់ក្រោមមត្តេយ្យសិក្សា3 "ខ" អំពីរបៀបបត់កន្សែង
នៅថ្ងៃចន្ទទី ២៩ ខែ មីនាឆ្នាំ ២០២៤ គណៈកម្មការ និងលោកគ្រូអ្នកគ្រូ នៃសាលារៀន អន្តរទ្វីបអាមេរិកាំងសាខាចាក់អង្រែមានកម្មវិធីបំណិនជីវិតស្តីពី “អំពីរបៀបបត់កន្សែង” សិស្សថ្នាក់ក្រោមមត្តេយ្យសិក្សា ៣ "ខ” ដឹកនាំដោយអ្នកគ្រូ ទេព សូម៉ាលី ។ ពេលព្រឹកម៉ោង ៨:០០នាទី ដល់ ០៨:៣០ នាទីព្រឹក និងម៉ោង០៣:៣០ ដល់ ០៤:០០។ ការធ្វើបំណិនជីវិតគឺជាជំនាញដែលសិស្សានុសិស្សត្រូវការខ្លាំងបំផុតព្រោះ ដើម្បីធ្វើឱ្យសិស្សបង្កើនជំនាញបន្ថែមទៀត ក្រៅពីការរៀនសូត្រដែលមានភាពតានតឹងស្មុគស្មាញនៅក្នុងថ្នាក់ ម្យ៉ាងទៀតដើម្បីញ៉ាំងបរិយាកាសឱ្យមានភាពស្រស់ថ្លា ក៏ដូចជាការសម្រាកលម្ហែខួរក្បាល។ បំណិនជីវិតនេះ មានការចូលរួមធ្វើពីសិស្សានុសិស្ស និងអ្នកគ្រូ ។ គោលបំណងនៃការរៀបចំបំណិនជីវិតនេះគឺដើម្បីឱ្យប្អូនៗសិស្សានុសិស្សស្គាល់ពីការបត់កន្សែង និងទុកដាក់ឱ្យមានរបៀបរាបរយ។ លើសពីនេះទៅទៀតកម្មវិធីនេះ បណ្តុះស្មារតីសិស្សានុសិស្សឱ្យមានភាពម្ចាស់ការលើខ្លួនឯង បង្កើនទំនាក់ទំនងសិស្សានុសិស្សឱ្យចេះស្រឡាញ់ ចេះសាមគ្គីគ្នាទៅវិញទៅមក។ ជាពិសេសបង្កើនជំនាញឱ្យសិស្សានុសិស្សចេះបន្ថែមលើការរៀនសូត្រ ក៏ដូចជាផ្សារភ្ជាប់ទ្រឹស្តីមេរៀនទៅនឹងការអនុវត្តជាក់ស្តែងសម្រាប់យកទៅប្រើប្រាស់ក្នុងជីវិតពួកគេដែលជាបទពិសោធន៍ដែលពួកគេអាចយកទៅប្រើប្រាស់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។