កម្មវិធីបំណិនជីវិតស្តីពីការដាំដើមពោតបារាំង

ទំព័រដើម / កម្មវិធីបំណិនជីវិតស្តីពីការដាំដើមពោតបារាំង

នៅសុក្រថ្ងៃ ទី៣១ ខែឧសភា ឆ្នាំ២០២៤ ​ គណៈកម្មការ និងលោកគ្រូអ្នកគ្រូ នៃសាលារៀន អន្តរទ្វីបអាមេរិកាំងសាខាចាក់អង្រែមានកម្មវិធីបំណិនជីវិតស្តីពីការដាំដើមពោតបារាំងសម្រាប់ថ្នាក់ទី ៥“ខ”  ដឹកនាំដោយអ្នកគ្រូ យន់  ថា ពេលព្រឹកម៉ោង ម៉ោង៨:១០នាទី ដល់៩:៣០នាទីព្រឹក និងម៉ោង៣:៤០ រសៀល ដល់៥:០០នាទីរសៀ។ ការធ្វើបំណិនជីវិតគឺជាជំនាញដែលសិស្សានុសិស្សត្រូវការខ្លាំងបំផុតព្រោះ ដើម្បីធ្វើឱ្យសិស្សបង្កើនជំនាញបន្ថែមទៀត។ ក្រៅពីការរៀនសូត្រដែលមានភាពតានតឹងស្មុគស្មាញនៅក្នុងថ្នាក់។ ម្យ៉ាងទៀតដើម្បីញ៉ាំងបរិយាកាសឱ្យមានភាពស្រស់ថ្លា ក៏ដូចជាការសម្រាកលម្ហែខួរក្បាល។ បំណិនជីវិតនេះ មានការចូលរួមធ្វើពីសិស្សានុសិស្ស និងអ្នកគ្រូ ។ គោលបំណងនៃការរៀបចំបំណិនជីវិតនេះគឺដើម្បីឱ្យប្អូនៗសិស្សានុសិស្សស្គាល់ពីការដាំដំណាំ បណ្តុះស្មារតីសិស្សានុសិស្សឱ្យមានភាពម្ចាស់ការលើខ្លួនឯង បង្កើនទំនាក់ទំនងសិស្សានុសិស្សឱ្យចេះស្រឡាញ់ ចេះសាមគ្គីគ្នាទៅវិញទៅមក។ ជាពិសេសបង្កើនជំនាញឱ្យសិស្សានុសិស្សចេះបន្ថែមលើការរៀនសូត្រ ក៏ដូចជាផ្សារភ្ជាប់ទ្រឹស្តីមេរៀនទៅនឹងការអនុវត្តជាក់ស្តែងសម្រាប់យកទៅប្រើប្រាស់ក្នុងជីវិតពួកគេដែលជាបទពិសោធន៍ដែលពួកគេអាចយកទៅប្រើប្រាស់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។