ការបង្រៀនថ្នាក់និទស្សន៍មុខវិជ្ជាភាសាខ្មែរ ថ្នាក់ទី៣(ក)

ទំព័រដើម / ការបង្រៀនថ្នាក់និទស្សន៍មុខវិជ្ជាភាសាខ្មែរ ថ្នាក់ទី៣(ក)

កាលពីថ្ងៃអង្គារ ទី២៤  ខែធ្នូ ឆ្នាំ២០២៤ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែបានរៀបចំការបង្រៀនថ្នាក់និទស្សន៍មុខវិជ្ជាភាសាខ្មែរ ថ្នាក់ទី៣“ក” បង្រៀនដោយអ្នកគ្រូ ស្តើង សុណារី។ គោលបំណងនៃការបង្ហាញការបង្រៀននេះគឺដើម្បីចែករំលែកចំណេះដឹងអំពីវិធីសាស្រ្តបង្រៀនដល់លោកគ្រូ អ្នកគ្រូ ក៏ដូចជាបច្ចេកទេស និងបទពិសោធន៍ថ្មីៗក្នុងការបង្រៀន និងផ្តល់ចំណេះដឹងដល់សិស្ស និងអភិវឌ្ឍសមត្ថភាពរបស់ពួកគេ។ ការបង្ហាញការបង្រៀននេះក៏ជាបទពិសោធន៍មួយសម្រាប់គ្រូបង្រៀនក្នុងការពង្រឹងការបង្រៀន និងបំពេញនូវចំណុចខ្វះខាតរបស់ពួកគេ ព្រមទាំងចែករំលែកការងារអប់រំដល់លោកគ្រូ អ្នកគ្រូ ដើម្បីបង្រៀន និងផ្តល់ចំណេះដឹងដល់សិស្សានុសិស្ស​ម្រាប់ការសិក្សារបស់ពួកគេកាន់តែប្រសើរឡើង។