សកម្មភាពពិសោធន៍មុខវិជ្ជាជីវវិទ្យា ស្តីអំពីការសង្កេតមើលស្តូម៉ាតសម្រាប់សិស្សថ្នាក់៩(ខ)

ទំព័រដើម / សកម្មភាពពិសោធន៍មុខវិជ្ជាជីវវិទ្យា ស្តីអំពីការសង្កេតមើលស្តូម៉ាតសម្រាប់សិស្សថ្នាក់៩(ខ)

កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែធ្នូ ឆ្នាំ២០២៤ អ្នកគ្រូ ភិន លៃហ៊ាម​ បាន​ដឹកនាំសិស្សានុសិស្សថ្នាក់ទី៩(ខ) នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែបានធ្វើការពិសោធន៍មុខវិជ្ជាជីវិទ្យាស្តីពី ការសង្កេតមើលស្តូម៉ាត ។ សកម្មភាពពិសោធន៍មានសារៈសំខាន់សម្រាប់សិស្សានុសិស្សស្វែងយល់ពីទីតាំង ស្លូម៉ាតនៅលើស្លឹករុក្ខជាតិ សង្កេតមើលរូបរាង្គស្លូម៉ាតក្នុងស្លឹករុក្ខជាតិ និងធ្វើអោយសិស្សយល់ដឹងកាន់់តែស៊ីជម្រៅលើទ្រឹស្តីដែលពួកគាត់បានរៀនក្មុងថ្នាក់ ។ ជាងនេះទៅទៀតការពិសោធន៍ជួយអភិវឌ្ឍការគិត ការដោះស្រាយបញ្ហា និងជំនាញវិភាគទិន្នន័យ។ លើសពីនេះ ការពិសោធន៍បណ្តុះការចង់ដឹងចង់ឃើញ ភាពច្នៃប្រឌិត និងការយល់ដឹងកាន់តែច្បាស់អំពីគោលការណ៍វិទ្យាសាស្ត្រ។ លើសពីនេះ វាក៍ជួយបង្រៀនអោយសិស្សចេះមានកិច្ចសហការ និងការប្រាស្រ័យទាក់ទងគ្នា ក្នុងធ្វើការងារជាក្រុម ដែលទាំងនេះជាមេរៀនជីវិតសំខាន់សម្រាប់ជីវិតរស់នៅរបស់ខ្លួននាពេលអនាគត។