ទំព័រដើម / កម្មវិធីប្រគល់វិញ្ញាបនបត្រលើកទី២៧ ជូនដល់សិស្សានុសិស្សបញ្ចប់ការសិក្សាថ្នាក់ទី១២
កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រលើកទី២៧ ជូនដល់សិស្សានុសិស្សបញ្ចប់ការសិក្សាថ្នាក់ទី១២ ឆ្នាំសិក្សា២០២២-២០២៣។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ គណៈកម្មការសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតា និងអ្នកអាណាព្យាបាលសិស្ស ព្រមទាំងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ។ កម្មវិធីនេះធ្វើឡើងដើម្បីជាសក្ខីភាពសបញ្ជាក់នូវការបញ្ចប់ការសិក្សាចំណេះទូទៅ និងដើម្បីជាចំណងអនុស្សាវរីយ៍ក្នុងការសិក្សារបស់សិស្សានុសិស្សដែលបានបញ្ចប់ថ្នាក់ទី១២ សិក្សាដោយជោគជ័យនៅសាលារៀន អន្តរទ្វីប អាមេរិកាំង។
សកម្មភាពសិស្សចូលរួមទទួលវិញ្ញាបនបត្រ
-https://web.facebook.com/ais.mjqeducation
-https://mjqtv.asia/news/អបអរសាទរ