ការប្រកួតចំណេះដឹងភូមិសាស្ត្រជាតិ ម៉េងលី ជេ. គួច លើកទី១០ វគ្គផ្តាច់ព្រ័ត្រ

ទំព័រដើម / ការប្រកួតចំណេះដឹងភូមិសាស្ត្រជាតិ ម៉េងលី ជេ. គួច លើកទី១០ វគ្គផ្តាច់ព្រ័ត្រ

នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ គណៈកម្មការសាលា និងលោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការប្រកួតចំណេះដឹងភូមិសាស្រ្តជាតិ ម៉េងលី ជេ. គួច លើកទី១០ វគ្គផ្តាច់ព្រ័ត្រ សម្រាប់សិស្សានុសិស្សថ្នាក់ទី៧ ដល់ទី១២ ដើម្បីស្វែងរកបេក្ខជនដែលពូកែជាងគេ។ កម្មវិធី​នេះ​​ធ្វើឡើងដើម្បី​ជំរុញ​ឱ្យ​សិស្សានុសិស្ស​ឧស្សាហ៍​​ព្យាយាម ​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ និងកាន់​តែ​ពូកែ​ជាង​មុន​លើ​​មុខ​វិជ្ជា​ភូមិវិទ្យា និង​ផែនដី​វិទ្យា។ ហើយជាលទ្ធផលគណៈកម្មការជំនាញបានរកឃើញ​បេក្ខជនជ័យលាភីលេខ១ លេខ២ និងលេខ៣ ដែល​មាន​សមត្ថភាព​ខ្ពស់លើ​ចំណេះដឹង​ភូមិសាស្ត្រ​ជាតិ។