ទំព័រដើម / កម្មវិធីរៀនត្រៀមសម្រាប់ឆ្នាំសិក្សាថ្មី 2024-2025
កាលពីថ្ងៃចន្ទ ទី19 ខែសីហា ឆ្នាំ2024 កន្លងទៅនេះលោកគ្រូ អ្នកគ្រូ និងគណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង មានទឹកមុខស្រស់ស្រាយ ដើម្បីទទួលស្វាគមន៍សិស្សានុសិស្សសម្រាប់ចូលរៀនត្រៀមសម្រាប់ឆ្នាំសិក្សាថ្មី2024-2024 ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី19 ខែសីហា ដល់ថ្ងៃទី20 ខែកញ្ញា ឆ្នាំ2024 ប្រកបទៅដោយភាពកក់ក្តៅ និងមានភាពស្និតស្នាលរវាងសិស្ស និងលោកគ្រូ អ្នកគ្រូ។ ថ្ងៃចូលរៀនត្រៀមដំបូង នៃដើមឆ្នាំសិក្សាថ្មីនេះពិតជាមានសារៈសំខាន់ និងមានអត្ថប្រយោជន៍សម្រាប់សិស្សានុសិស្សក្នុងការតម្រង់ទិសដល់ពួកគាត់ដូចជា បន្ទប់សិក្សា វិន័យសាលា និងទីតាំងសំខាន់ៗមួយចំនួននៅក្នុងបរិវេណសាលា ដើម្បីឱ្យសិស្សានុសិស្សបានដឹង និងយល់ពីបទបញ្ញតិសាលា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។ បន្ថែមពីនេះទៀតសិស្សានុសិស្សនឹងបានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយក ហើយចេះកំណត់គោលដៅសម្រាប់ការសិក្សាតាំងពីដើមឆ្នាំ រហូតចុងឆ្នាំសិក្សា ដើម្បីទទួលបានផ្លែផ្កាល្អ និងជាធនធានដ៏ប្រពៃសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ នាពេលបច្ចុប្បន្ន និងអនាគត។