ទំព័រដើម / វិធីការចែករំលែកវិធីសាស្ត្របង្រៀនមុខវិជ្ជាភាសាខ្មែរ
កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ គណៈកម្មការនៃសាលារៀន អន្តរទ្វីបអាមេរិកាំងសាខាចាក់អង្រែបានរៀបចំកម្មវិធីការចែករំលែកវិធីសាស្ត្របង្រៀនមុខវិជ្ជាភាសាខ្មែរ ដោយអ្នកគ្រូ សេង លក្ខណា។ គោលបំណងនៃការចែករំលែកនេះគឺដើម្បីឱ្យលោកគ្រូ អ្នកគ្រូបានចូលរួមជាមួយសកម្មភាពចែករំលែកក្នុងការបង្រៀនមុខវិជ្ជាភាសាខ្មែរដែលមានការអនុវត្តតាមដំណើរការបង្រៀនដឹកនាំជាជំហានៗតាមបែបគរុកោសល្យ ស្វែងយល់ពីចំណុចល្អ និងចំណុចខ្វះខាតដើម្បីកែលម្អឱ្យកាន់តែប្រសើរឡើង ដើម្បីពង្រឹងគុណភាពបង្រៀនដល់លោកគ្រូ អ្នកគ្រូក្នុងការយកទៅអនុវត្តឆ្នាំសិក្សាថ្មី ចែករំលែកនូវវិធីសាស្រ្តបង្រៀនថ្មីៗដល់លោកគ្រូ អ្នកគ្រូ រិះរកវិធីសាស្ត្រល្អៗត្រៀមដើម្បីបង្រៀនសិស្សក្នុងឆ្នាំសិក្សាថ្មីឱ្យកាន់តែល្អប្រសើរ។