ទំព័រដើម / បទបង្ហាញស្តីពី ដំណើរទស្សនកិច្ចសិក្សាលើកទី១៩២ ទៅកាន់ពុទ្ធមណ្ឌលកម្ពុជា
កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ គណៈគ្រប់គ្រងសាលារៀន បានធ្វើបទបង្ហាញស្តីពី ដំណើរទស្សនកិច្ចសិក្សាទៅកាន់ពុទ្ធមណ្ឌលកម្ពុជា ដល់សិស្សានុសិស្សថ្នាក់ទី៧ ទាំងវេនព្រឹក និងរសៀល នៃសាលារៀន អន្ដរទ្វីប អាមេរិកាំង សាខាចាក់អង្រែ។ គោលបំណងនៃការធ្វើបទបង្ហាញនេះ គឺដើម្បីផ្តល់ព័ត៌មានដល់ប្អូនៗសម្រាប់ការត្រៀមរៀបចំខ្លួនសម្រាប់ដំណើរទស្សនកិច្ចសិក្សានេះ។ គួរបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចសិក្សានេះនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ នេះ ចាប់ពីម៉ោង៦:៣០នាទីព្រឹក ដល់៥:០០នាទីល្ងាច។