លោកស្រី នឹម សុនីតា

ទំព័រដើម / លោកស្រី នឹម សុនីតា

លោកស្រី នឹម សុនីតា

ចាងហ្វាងរងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា

លោកស្រី នឹម សុនីតា កើតនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ១៩៩២ នៅខេត្តកណ្តាល។ លោកស្រីទទួលបានសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិនៅឆ្នាំ២០១០ រួចបន្តការសិក្សានៅសកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ជំនាញហរិញ្ញវត្ថុ និងធនាគារ នៅឆ្នាំ២០១១ និងបញ្ចប់នៅឆ្នាំ២០១៥។ ចាប់ពីថ្ងៃទី២៨ ខែកក្តដា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីវិជ្ជាជីវៈគ្រូបង្រៀនកម្រិតបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ នៅវិទ្យាស្ថានគរុកោសល្យ រាជធានីភ្នំពេញ។ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ លោកស្រីបានចូលបម្រើការងារនៅសាលារៀនអន្តរទ្វីប អាមេរិកាំង សាខាទួលគោក តួនាទីជាគ្រូជំនួយបឋមសិក្សា។ បន្ទាប់មកនៅឆ្នាំ២០១៩ លោកស្រីបានដំឡើងតួនាទីជាគ្រូបង្គោលបឋមសិក្សា នៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ លោកស្រីក៏បានដំឡើងតួនាទីជាចាងហ្វាងរងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ រហូតមកដល់សព្វថ្ងៃនេះ។

ក្នុងនាមយើងខ្ញុំជាតំណាងបុគ្គលិកសិក្សាទាំងអស់នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រី មាតាបិតា អ្នកអាណាព្យាបាល និងប្អូនៗកុមារទាំងអស់ដែលតែងតែគាំទ្រ និងមានទំនុកចិត្តចំពោះសាលាយើងខ្ញុំ។ តាំងនាមឱ្យបុគ្គលិកសិក្សាទាំងអស់ សូមគោរពជូនពរលោក លោកស្រី មាតាបិតា អ្នកអាណាព្យាបាល និងប្អូនៗកុមារទាំងអស់ជួបតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។