ទំព័រដើម / លោក លាង សត្យា
អនុប្រធានផ្នែករដ្ឋបាល សាលារៀនអន្តរទ្វីបអាមេរិកាំង
ខ្ញុំបាទបានចូលបម្រើការងារនៅសាលារៀន អន្តរទ្វីប អាមេរិកាំង នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានតួនាទីជា បុគ្គលិករដ្ឋបាលសាលារៀន អន្តរទ្វីប អាមេរិកាំង។ ដោយការកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញកិច្ចការងារតស៊ូ សហការល្អក្នុងក្រុមការងារ គណៈគ្រប់គ្រងបានពិនិត្យឃើញពីសមត្ថភាពការងារ និងឆន្ទៈខ្ពស់ក្នុងការជួយជ្រោមជ្រែងដល់វិស័យអប់រំរបស់ខ្ញុំ ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ខ្ញុំក៏ត្រូវបានដំឡើងតួនាទីជា អនុប្រធានផ្នែករដ្ឋបាលសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលជួយសម្រួលដល់កិច្ចការគ្រប់គ្រងរដ្ឋបាលអប់រំ និងកិច្ចការងារទូទៅ ពាក់ព័ន្ធនឹងអ្នកអាណាព្យាបាលសិស្ស ព្រមទាំងជួយការងារចាងហ្វាងទទួលបន្ទុកតាំងពីកម្រិតក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី១២ ក្នុងកម្មវិធីចំណេះដឹងទូទៅភាសាខ្មែរ នៅសាសារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ។
ក្នុងនាមខ្ញុំបាទជាបុគ្គលិកដែលបម្រើការងារនៅសាលារៀន អន្តរទ្វីប អាមេរិកាំង សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះមាតាបិតា និងអ្នកអាណាព្យាបាលទាំងអស់ដែលបានគាំទ្រ និងផ្ញើទំនុកចិត្តខ្ពស់មកលើសាលា។ ខ្ញុំបាទសូមជូនពរដល់មាតាបិតា និងអ្នកអាណាព្យាបាលទាំងអស់អោយមានសុខភាពល្អ ប្រកបដោយភាពជោគជ័យភារកិច្ច។