កម្មវិធីបុណ្យណូអ៊ែល និងកម្មវិធីអបអរសាទរឆ្នាំថ្មី ឆ្នាំសាកល២០២៥

ទំព័រដើម / កម្មវិធីបុណ្យណូអ៊ែល និងកម្មវិធីអបអរសាទរឆ្នាំថ្មី ឆ្នាំសាកល២០២៥

កាលពីថ្ងៃ​ទី២៥ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនេះ គណៈគ្រប់គ្រង​សាលា​រៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំកម្មវិធីបុណ្យណូអ៊ែល និងកម្មវិធីអបអរសាទរឆ្នាំថ្មី ឆ្នាំសាកល២០២៥ ដែល​មា​ន​ការអញ្ជើញចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ បុគ្គលិក សិស្សានុសិស្ស និងមាតាបិតា ឬអ្នក​អាណា​ព្យាបាលសិស្សជាច្រើននាក់ នៃអគារមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ។ នៅក្នុងកម្មវិធីនេះត្រូវបានប្រព្រឹត្តឡើងសម្រាប់ប្អូនៗសិស្សានុសិស្ស ​ពីថ្នាក់​ក្រោមមត្តេយ្យ សិក្សា ដល់​បឋមសិក្សា ដោយមានការសម្តែងទេពកោសល្យ​ ការ​បង្ហាញក្បាច់រាំ បង្ហាញល្បងប្រាជ្ញា និងការច្រៀងចម្រៀងរបស់​សិស្សានុសិស្សតាមកម្រិតថ្នាក់​ផងដែរ។