ទំព័រដើម / សកម្មភាពពិសោធន៍មុខវិជ្ជាគីមីវិទ្យា
កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ លោកគ្រូ ឈៀ សីហា បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៩(ក) នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ ទាំងវេនព្រឹក និងរសៀល មុខវិជ្ជាគីមីវិទ្យា ធ្វើពិសោធក្រោមប្រធានបទស្តីពី៖ អត្តសញ្ញាណកម្មឧស្ម័នកាបូនឌីអុកស៊ីត។ ដើម្បីធ្វើពិសោធបាន សិស្សានុសិស្សត្រូវការសម្ភារដូចជា កែវប៊ែសែ បំពង់បឺត ទ្បាវ ចង្កឹះកែវ ក្រដាសច្រោះ និងទឹកកំបោរថ្លា។ បន្ថែមពីលើនេះ អ្នកគ្រូបានពន្យល់ណែនាំ ពីដំណើរការនៃការពិសោធន៍ដល់សិស្សានុសិស្ស និងបានបែងចែកសិស្សជាក្រុមៗ ដែលក្នុងមួយក្រុមមានសមាជិកចំនួន ៤ទៅ៥នាក់ដើម្បីអនុវត្តនលើការពិសោធនមួយនេះ។ ការធ្វើពិសោធននេះធ្វើឡើងក្នុងគោលបំណងដើម្បីបង្ហាញឱ្យសិស្សានុសិស្សយល់ដឹងនូវ៖ ការពណ៌នាបានពីអត្តសញ្ញាណកម្មឧស្ម័នកាបូនឌីអុកស៊ីត។