សកម្មភាពពិសោធន៍មុខវិជ្ជាជីវវិទ្យា ស្តីអំពីការធ្វើចំណែកថ្នាក់ស្លឹកនៃរុក្ខជាតិ

ទំព័រដើម / សកម្មភាពពិសោធន៍មុខវិជ្ជាជីវវិទ្យា ស្តីអំពីការធ្វើចំណែកថ្នាក់ស្លឹកនៃរុក្ខជាតិ

កាលពីថ្ងៃសៅរ៍ ទី០៤ ខែមករា ឆ្នាំ២០២៤ អ្នកគ្រូ ភិន លៃហ៊ាម បាន​ដឹកនាំសិស្សានុសិស្សថ្នាក់ទី៧(ខ) នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែបានធ្វើការពិសោធន៍មុខវិជ្ជាជីវិទ្យាស្តីពី ចំណែកថ្នាក់ស្លឹកនៃរុក្ខជាតិ ។ សកម្មភាពពិសោធន៍មានសារៈសំខាន់សម្រាប់សិស្សានុសិស្សស្វែងយល់ពីប្រភេទស្លឹកនីមួយៗ និងដាក់ស្លឹកទៅតាមក្រុមនីមួយៗ។ លើសពីនេះទៅទៀត ការពិសោធនេះអាចជួយសិស្សយល់ដឹងកាន់់តែស៊ីជម្រៅលើទ្រឹស្តីដែលពួកគាត់បានរៀនក្មុងថ្នាក់ ។ ជាងនេះទៅទៀតការពិសោធន៍ជួយអភិវឌ្ឍការគិត ការដោះស្រាយបញ្ហា និងជំនាញវិភាគទិន្នន័យ។ លើសពីនេះ ការពិសោធន៍បណ្តុះការចង់ដឹងចង់ឃើញ ភាពច្នៃប្រឌិត និងការយល់ដឹងកាន់តែច្បាស់អំពីគោលការណ៍វិទ្យាសាស្ត្រ។ លើសពីនេះ វាក៍ជួយបង្រៀនអោយសិស្សចេះមានកិច្ចសហការ និងការប្រាស្រ័យទាក់ទងគ្នា ក្នុងធ្វើការងារជាក្រុម ដែលទាំងនេះជាមេរៀនជីវិតសំខាន់សម្រាប់ជីវិតរស់នៅរបស់ខ្លួននាពេលអនាគត។