ទំព័រដើម / សិក្ខាសាលាស្តីអំពី ៖ ហេតុអ្វីយើងត្រូវការការសិក្សាអប់រំ
នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៤ គណៈគ្រប់គ្រង សាលារៀន អន្តរទ្វីប អាមេរិកំាង ដឹកនាំដោយ ចាងហ្វាង ជាង ប៊ុនលី នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានធ្វើបទបង្ហាញជូនដល់សិស្សានុសិស្សថ្នាក់ទី១០ ស្ដីអំពី “ហេតុអ្វីយើងត្រូវការការសិក្សាអប់រំ?”។ គោលបំណងក្នុងការធ្វើបទបង្ហាញនេះគឺ ដើម្បីឱ្យសិស្សានុសិស្សយល់កាន់តែច្បាស់អំពីអត្ថន័យនៃការអប់រំ និងសារៈសំខាន់នៃការសិក្សា។ បន្ថែមពីលើនេះផងដែរ ចាងហ្វាង ជាង ប៊ុនលី ក៏បានពន្យល់បន្ថែមដល់សិស្សានុសិស្សពីធាតុផ្សំសំខាន់ ដើម្បីទទួលការអប់រំដែលមានសារៈសំខាន់ក្នុងការសិក្សាគឺ ការគោរពវិន័យ។ ក្រោយពីបានបញ្ចប់ការធ្វើបទបង្ហាញនេះ សិស្សានុសិស្សបានយល់ដឹងពីសារៈសំខាន់នៃការសិក្សា និងតាំងចិត្តយ៉ាងម៉ុតមាំក្នុងការសិក្សារៀនសូត្រដើម្បី ក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អក្នុងសង្គមនាពេលអនាគត។