សកម្មភាពពិសោធន៍មុខវិជ្ជារូបវិទ្យាស្តីអំពី ការប្រៀបធៀបការរីកនៃអង្គធាតុរាវ

ទំព័រដើម / សកម្មភាពពិសោធន៍មុខវិជ្ជារូបវិទ្យាស្តីអំពី ការប្រៀបធៀបការរីកនៃអង្គធាតុរាវ

កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ លោកគ្រូ ឈៀ សីហា  បានដឹកនាំសិស្សានុសិស្សថ្នាក់ទី7(ក) នៃសាលារៀន អន្តរទ្វីប​ អាមេរិកាំង សាខាចាក់អង្រែ ទាំងវេនព្រឹក និងរសៀល មុខវិជ្ជារូបវិទ្យា ធ្វើពិសោធក្រោមប្រធានបទស្តីពី ការប្រៀបធៀបការរីកនៃអង្គធាតុរាវ។ គោលបំណងចម្បងការពិសោធនេះគឺដើម្បីឱ្យសិស្សនុសិស្សចេះប្រៀបចេះប្រៀបធៀបការីកនៃអាល់កុល និងទឹកបានត្រឹមត្រូវ។ ដើម្បីធ្វើពិសោធនេះបានត្រូវមានទឹក អាល់កុល ទែម៉ូម៉ែត  និងលក្ខ័ពណ៌។ បន្ថែមពីលើនេះ លោកគ្រូបានពន្យល់ណែនាំ ពីដំណើរការនៃការពិសោធដល់សិស្សានុសិស្ស និងបានបែងចែកសិស្សជាក្រុមៗ ដែលក្នុងមួយក្រុមមានសមាជិកចំនួន​ ៤ទៅ៥នាក់ដើម្បីអនុវត្តនលើការពិសោធនមួយនេះ។ ការធ្វើពិសោធននេះធ្វើឡើងក្នុងគោលបំណង​ដើម្បីបង្ហាញឱ្យសិស្សានុសិស្សយល់ដឹងកាន់តែស៊ីជម្រៅ។