សកម្មភាពពិសោធន៍មុខវិជ្ជាគីមីវិទ្យា ស្តីអំពី អត្តសញ្ញាណឧស្ម័នកាបូនឌីអុកស៊ីត

ទំព័រដើម / សកម្មភាពពិសោធន៍មុខវិជ្ជាគីមីវិទ្យា ស្តីអំពី អត្តសញ្ញាណឧស្ម័នកាបូនឌីអុកស៊ីត

កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ លោកគ្រូ ឈៀ សីហា  បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៩(ខ) នៃសាលារៀន អន្តរទ្វីប​ អាមេរិកាំង សាខាចាក់អង្រែ ទាំងវេនព្រឹក និងរសៀល មុខវិជ្ជាគីមីវិទ្យា ធ្វើពិសោធក្រោមប្រធានបទស្តីពី៖ អត្តសញ្ញាណកម្មឧស្ម័នកាបូនឌីអុកស៊ីត។ ដើម្បីធ្វើពិសោធបាន សិស្សានុសិស្សត្រូវការសម្ភារដូចជា កែវប៊ែសែ បំពង់បឺត ទ្បាវ ចង្កឹះកែវ ក្រដាសច្រោះ និងទឹកកំបោរថ្លា។ បន្ថែមពីលើនេះ អ្នកគ្រូបានពន្យល់ណែនាំ ពីដំណើរការនៃការពិសោធន៍ដល់សិស្សានុសិស្ស និងបានបែងចែកសិស្សជាក្រុមៗ ដែលក្នុងមួយក្រុមមានសមាជិកចំនួន​ ៤ទៅ៥នាក់ដើម្បីអនុវត្តនលើការពិសោធនមួយនេះ។ ការធ្វើពិសោធននេះធ្វើឡើងក្នុងគោលបំណង​ដើម្បីបង្ហាញឱ្យសិស្សានុសិស្សយល់ដឹងនូវ៖ ការពណ៌នាបានពីអត្តសញ្ញាណកម្មឧស្ម័នកាបូនឌីអុកស៊ីត។