ការលើកទឹកចិត្តខ្លួនឯង

ទំព័រដើម / ការលើកទឹកចិត្តខ្លួនឯង

អត្ថបទព័ត៌មានស្តីពីរបៀបរស់នៅ
ក្រោមប្រធានបទ “ការលើកទឹកចិត្តខ្លួនឯង”
អត្ថបទដកស្រង់ដោយ : លុក វណ្ណារុណ
#MJQE#AmericanInterconSchool

សង្គមបច្ចុប្បន្នយើងនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃជួបបញ្ហាជាច្រើនដូចជា បញ្ហាការងារ បញ្ហាជីវិត គឺតែងតែបង្កើតភាពស្មុគស្មាញមកលើខ្លួនឯង ក្រុមការងារ ឬគ្រួសារ។ ទោះបីជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយសូមព្យាយាមដោះស្រាយ និងលើកទឹកចិត្តខ្លួនឯងធ្វើឱ្យខ្លួនយើងកាន់តែមានភាពរឹងមាំ។ រាល់បញ្ហាទាំងអស់ដែលយើងបានជួបគឺជាមេរៀនសម្រាប់ជីវិតវាមិនមែនជាសម្ពាធ តែវាជាផ្នែកមួយនៃជីវិតដែលគ្រប់គ្នាត្រូវជួប ។ ក្នុងពេលយើងមានបញ្ហាអ្វីដែលយើងត្រូវធ្វើ គឺលើកទឹកចិត្តខ្លួនឯង ហ៊ានប្រឈមមុខនឹងបញ្ហាដែលកើតមានឡើង។ យើងត្រូវរៀនស្រលាញ់ខ្លួនឯងឱ្យបានច្រើន និងធ្វើអ្វីដែលខ្លួនពេញចិត្ត អាចជួយបំបាត់ភាពឯកា និងបញ្ចៀសបញ្ហាបាក់ទឹកចិត្តបានផងដែរ។ ខាងក្រោមនេះ គឺជាគន្លឹះងាយៗជួយកម្ចាត់ភាពឯកា បើទោះបីជាយើងនៅតែម្នាក់ឯងក៏ដោយ៖

1.  គិតពីភាពវិជ្ជមានរបស់យើងរាល់កិច្ចការដែលយើងបានធ្វើ គឺធ្វើបានល្អហើយកុំមានអារម្មណ៍ខ្វាយ ខ្វល់ និងបន្ទោសខ្លួនឯង។
2.  កុំរង់ចាំការលើកទឹកចិត្តពីអ្នកដទៃ ព្រោះថាគ្មានអ្នកណានៅជាមួយយើង និងស្គាល់យើងគ្រប់ពេលវេលានោះទេ មានតែខ្លួនយើងដែលនៅជាមួយយើង ស្គាល់ខ្លួនយើងបានច្បាស់ជាងគេ។
3.  រៀនពេញចិត្តនូវអ្វីដែលយើងកំពុងមាន និងកំពុងធ្វើ កុំព្យាយាមយកខ្លួនយើងប្រៀបធៀបជាមួយនឹងអ្នកដទៃ ក៏ប៉ុន្តែយើងអាចរៀនពីជីវិតជោគជ័យរបស់បុគ្គលណាមួយដែលយើងតែងតែពេញចិត្ត និងយកជាគំរូក្នុងជីវិតរបស់យើង។
4.  ដាស់តឿនខ្លួនឯងបញ្ហាជាផ្នែកមួយនៃជីវិត ពេលដែលយើងជួបបញ្ហាត្រូវតែដោះស្រាយឱ្យបានល្អបំផុត។
5.  អ្នកណាក៏ជួបបញ្ហាដែរ គ្រាន់តែបញ្ហាផ្សេងៗគ្នាប៉ុណ្ណោះ។

បន្ថែមពីនេះ យើងគួរអភិវឌ្ឍន៍ផ្នត់គំនិតស្វែងរកភាពរីកចម្រើន និងដុសខាត់ជំនាញដែលមានស្រាប់ឱ្យកាន់តែប្រសើរឡើង។ ពេលវេលាដែលយើងនៅតែម្នាក់ឯង គឺជាពេលរៀនសូត្រពីជំនឿចិត្ត ទស្សនៈថ្មីៗ គំរូនៃការគិត ក៏ដូចជាការអភិវឌ្ឍអាជីពឱ្យខ្លាំងជាងមុន។