ការពិសោធក្រោមប្រធានបទ “បាតុភូតអូស្មូស" សម្រាប់សិស្សថ្នាក់ទី8(ខ)​0

ទំព័រដើម / ការពិសោធក្រោមប្រធានបទ “បាតុភូតអូស្មូស" សម្រាប់សិស្សថ្នាក់ទី8(ខ)​0

កាលពីថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានរៀបចំការពិសោធក្រោមប្រធានបទ “បាតុភូតអូស្មូស” ជូនដល់សិស្សថ្នាក់ទី៨"ខ" ដែលដឹកនាំដោយអ្នកគ្រូ វ៉ាន់ស្រី ពៅ បង្រៀនមុខវិជ្ជាជីវវិទ្យា ។ ក្នុងការពិសោធលើប្រធានបទនេះផងដែរ អ្នកគ្រូ បានលើកយកនូវចំណុចសំខាន់ៗនៃខ្លឹមសារមេរៀនមកធ្វើការបង្ហាញដល់សិស្សានុសិស្សឱ្យយល់ពីចលនាទឹកចេញចូលក្នុងកោសិកា និងយលពីបាតុភូតអូស្មូស ដើម្បីឱ្យ​ពួកគេស្វែងយល់មេរៀនកាន់តែច្បាស់នៃការពិសោធជាក់ស្តែង ។ សិស្សានុសិស្សទាំងអស់បានសហការគ្នាយ៉ាងល្អក្នុងការចូលរួមអនុវត្តការពិសោធជាក់ស្តែងដោយមានការណែនាំពីលោកគ្រូរហូតទទួលបានលទ្ធផលល្អប្រសើរ និងបានសម្រេចនូវវត្ថុបំណងដូចអ្វីដែលបានរំពឹងទុក។