ទំព័រដើម / ការប្រកួតពន្យល់ពាក្យភាសាខ្មែរ ថ្នាក់ទី៤ ដល់ទី៦ វគ្គជម្រុះជុំទី១ &២
កាលពីថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ គណៈកម្មការសាលារៀនអន្តរទ្វីបអាមេរីកាំង សាខាចាក់អង្រែ បានរៀបចំការប្រកួតពន្យល់ពាក្យភាសាខ្មែរ លើកទី៤ វគ្គជម្រុះជុំទី១ និងជុំទី២ សម្រាប់សិស្សានុសិស្សថ្នាក់ទី៤ ដល់ទី៦ ប្រចាំឆ្នាំសិក្សា២០២៣-២០២៤។ ការប្រកួតនេះរៀបចំឡើងដើម្បីឱ្យសិស្សខិតខំប្រឹងប្រែងរៀនសូត្រ និងស្វែងយល់បន្ថែមអំពីការពន្យល់ពាក្យភាសាខ្មែរ។ ការប្រកួតនេះដំណើរការយ៉ាងស្វិតស្វាញ ហើយជាលទ្ធផលគណៈកម្មការជំនាញបានរកឃើញបេក្ខភាពដែលមានសមត្ថភាពខ្ពស់ លើចំណេះដឹងការពន្យល់ពាក្យ ដែលឆ្លងកាត់វគ្គជម្រុះទី២ដើម្បីទៅប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ។