ការប្រកួតគូរគំនូរ និងពិធីតាំងពិព័រណ៍ស្នាដៃសិស្សលើកទី១៦

ទំព័រដើម / ការប្រកួតគូរគំនូរ និងពិធីតាំងពិព័រណ៍ស្នាដៃសិស្សលើកទី១៦

កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ សាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការប្រកួតគំនូរ និងពិធីតាំងពិព័រណ៍ស្នាដៃសិស្សលើកទី១៦ ប្រចាំឆ្នាំសិក្សា២០២៣-២០២៤។ ក្នុងកម្មពិធីនេះមានការចូលរួមពីគណៈគ្រប់គ្រង លោកគ្រូ  អ្នកគ្រូគ្រប់សាខាទាំង៨ក្នុងរាជធានីភ្នំពេញ ព្រមទាំងសិស្សានុសិស្សគ្រប់កម្រិតថ្នាក់ និងអ្នកអាណាព្យាបាលអញ្ជើញចូលរួមយ៉ាងអធិកអធម។ សាលារៀន អន្តរទ្វីប អាមេរិកាំង បានខិតខំបង្កើតឱ្យមានកម្មពិធីនេះឡើងក្នុងគោលបំណង ឱ្យសិស្សានុសិស្សដែលបានសិក្សាពេញមួយឆ្នាំបញ្ចេញសមត្ថភាពក្នុងការស្រាវជ្រាវ លើកជាប្រធានបទសំខាន់ៗទាក់ទងនឹងខ្លឹមសារមេរៀន ទាក់ទងនឹងសង្គមរស់នៅ ជាពិសេសគឺការអនុវត្តទ្រឹស្តីតាមរយៈការពិសោធដើម្បីស្វែងរករបកគំហើញថ្មីៗ និងត្រៀមក្លាយខ្លួនទៅជាអ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្រ្ត និងវាគ្មិនដ៏ប៉ិនប្រសប់ក្នុងការបកស្រាយបញ្ហាផ្សេងៗ។ តែអ្វីដែលពួកគាត់ទទួលបានក្នុងបច្ចុប្បន្នភាពគឺ សាមគ្គីភាព ពង្រឹងភាពក្លាហាន ហ៊ានប្រឈមមុខ និងការទទួលខុសត្រូវខ្ពស់។ ទន្ទឹមនឹងនេះដែរ នាយកសាលារៀន អន្តរទ្វីប អាមេរិកាំង បានថ្លែងកិ ច្ចស្វាគមន៍យ៉ាងកក់ក្តៅដោយក្តីរំភើបទៅដល់សិស្សានុសិស្សដែលបានស្វាធ្យាយបង្កើតចេញជាសមិទ្ធិផលដើម្បីតាំងនៅក្នុងពិធីនេះ និងផ្តល់អនុសាសន៍ទៅសិស្សានុសិស្ស ឱ្យខិតខំរៀនសូត្រ និងស្វែងយល់បន្ថែមទៀតដើម្បីក្លាយខ្លួនជាយុវជនប្រកបដោយសក្តានុភាពសម្រាប់អភិវឌ្ឍសង្គមជាតិនៅថ្ងៃអនាគត។

 

សូមចុចតំណលីងដើម្បីទស្សនារូបភាពបន្ថែម៖

https://www.facebook.com/ais.mjqeducation/