ទំព័រដើម / ការចែករំលែកវិធីសាស្រ្តបង្រៀនរឿងនិទាន
កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ គណៈកម្មការនៃសាលារៀន អន្តរទ្វីបអាមេរិកាំងសាខាចាក់អង្រែបានរៀបចំកម្មវិធីការចែករំលែកវិធីសាស្ត្របង្រៀនស្តីពីការចែករំលែកវិធីសាស្រ្តបង្រៀនរឿងនិទាន ដឹកនាំបង្រៀនដោយអ្នកគ្រូ ហួ ចន្ទវល្ខក៍ ។ គោលបំណងនៃការចែករំលែកនេះគឺដើម្បីឱ្យលោកគ្រូ អ្នកគ្រូបានទទួលចំណេះដឹងក្នុងការបង្រៀនមុខវិជ្ជារឿងនិទានដែលមានការអនុវត្តតាមដំណើរការដឹកនាំជាជំហានៗ ស្វែងយល់ពីចំណុចល្អ និងចំណុចខ្វះខាតដើម្បីកែលម្អឱ្យកាន់តែប្រសើរឡើង ដើម្បីពង្រឹងគុណភាពបង្រៀនដល់លោកគ្រូ អ្នកគ្រូក្នុងការយកទៅអនុវត្តឆ្នាំសិក្សាថ្មី ចែករំលែកនូវវិធីសាស្រ្តបង្រៀនថ្មីៗដល់លោកគ្រូ អ្នកគ្រូ និងរិះរកវិធីសាស្ត្រល្អៗត្រៀមដើម្បីបង្រៀនសិស្សក្នុងឆ្នាំសិក្សាថ្មីឱ្យកាន់តែល្អប្រសើរ។